ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

ចែលរំលែក
photo 2024 04 10 09 32 33

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកបណ្ឌិត ម៉ឹង សុខវិសាល ទីប្រឹក្សាបច្ចេកទេស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ។

 

កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងពិនិត្យ និងពិភាក្សា ទៅលើផែនការសកម្មភាព និងវឌ្ឍនភាពការងារដែលក្រសួងនីមួយៗសម្រេចបានក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូ កម្ពុជា-ចិន ដើម្បីជាមូលដ្ឋានសម្រាប់ធ្វើការពិភាក្សាជាមួយសមភាគីចិន ដែលគ្រោងធ្វើទស្សនកិច្ចនៅកម្ពុជានាអំឡុងខែមេសា ឆ្នាំ២០២៤ នេះ៕

photo 2024 04 10 09 32 28photo 2024 04 10 09 32 30photo 2024 04 10 09 32 32photo 2024 04 10 09 32 33

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ