ឯកឧត្តម សុត សឿង អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធស្ពានមួយកន្លែង នៅក្នុងខេត្តកំពត

ចែលរំលែក
photo 2024 04 09 09 52 09

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធស្ពានមួយកន្លែង ស្ថិតនៅភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

 

ក្នុងឱកាសនោះដែរ មានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស, កងកម្លាំងនគរបាលស្រុក, ក្រុមប្រឹក្សាឃុំសំរោងក្រោម, កងកម្លាំងនគរបាលឃុំ និងប្រជាពលរដ្ឋ សរុបចំនួន ៦៥០នាក់ ។

 

ស្ពាននេះបានដឹកនាំកសាងដោយ ព្រះតេជព្រះគុណ ព្រះគម្ភីសោភ័ណ ទេព ស៊ីណា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា,  ព្រះសុវណ្ណរង្សី ព្រះអនុគណៈស្រុកបន្ទាយមាស និងជាព្រះចៅអធិការវត្តសំរោង, សប្បុរសជនក្នុង និងក្រៅប្រទេស ព្រមទាំងប្រជាពលរដ្ឋ ក្នុងឃុំសំរោងក្រោម ។ ស្ពាននេះបម្រើឱ្យប្រជាជនធ្វើដំណើរចំនួន ៣ឃុំ ក្នុងស្រុកបន្ទាយមាស គឺឃុំសំរោងក្រោម ឃុំវត្តអង្គខាងជើង និងឃុំវត្តអង្គខាងត្បូង៕

photo 2024 04 08 17 07 04photo 2024 04 09 09 51 56photo 2024 04 09 09 51 59photo 2024 04 09 09 52 06photo 2024 04 09 09 52 09photo 2024 04 09 09 52 11

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ