មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍ និងសូត្រមន្ត ព្រមទាំងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចែលរំលែក
photo 2024 04 08 18 31 42

ខេត្តស្វាយរៀង៖   នារសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍ និងសូត្រមន្ត ព្រមទាំងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ។

ជាកិច្ចចាប់ផ្តើម លោកប្រធានមន្ទីរ មានប្រសាសន៍ផ្តាំផ្ញើនឹងសាកសួរសុខទុក្ខ ព្រាមទាំងពរសព្ទសាធុការជាមួយគ្នានោះដែរ លោកប្រធាន ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោក លោកស្រី មន្រ្តីចូលនិវត្តន៍ មានចំនួន ១៥នាក់ ដែលអញ្ជើញចូលរួមផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានមន្ទីរក៏បានជម្រាបជូនអង្គពិធី អំពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមគោលការណ៍ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រពីនីតិកាលបន្តបន្ទាប់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងព្រមទាំងសមិទ្ធផលនានារបស់មន្ទីរសម្រាប់ការអនុវត្តកន្លងមកផងដែរ។

ជាចុងក្រោយ លោកប្រធានមន្ទីរបានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ និងថវិកាដល់អតីតមន្ត្រីរាជការទាំង១៥រូប ក្នុងម្នាក់ៗទទួលបាន មី១កេស ទឹកដោះគោឆៅ១យូរ និងថវិកាមួយចំនួនផងដែរ៕

photo 2024 04 08 18 21 57photo 2024 04 08 18 21 58 2photo 2024 04 08 18 21 58 3photo 2024 04 08 18 21 58 4photo 2024 04 08 18 21 58photo 2024 04 08 18 21 59 2photo 2024 04 08 18 21 59photo 2024 04 08 18 31 42

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ