ឯកឧត្ដម អុិន ចន្ថា ចូលរួមពិនិត្យទីតាំងជាក់ស្ដែងដីសម្បទានសង្គមកិច្ចសម្រាប់គ្រួសារកងទ័ព នៅខេត្តបាត់ដំបង

ចែលរំលែក
photo 2024 04 08 17 20 22

ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ  បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមយុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់ជូនគ្រួសារកងទ័ពនៅខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្ដម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។

 

អញ្ជើញចូលរួមក្នុងពិធីនេះ មានសមាជិក សមាជិកា គណៈកម្មការអន្តរក្រសួង រួមមាន តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អភិបាលនៃគណៈអភិបាលរងខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងក្រុមការងារថ្នាក់ខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត ។

 

សូមបញ្ជាក់ផងដែរថា ៖ គម្រោងសម្បទានដីសង្គមកិច្ច សម្រាប់ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ពនេះ  អនុវត្តដោយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង  ដែលមានដីទំហំ ២៦៥ហិកតា ស្ថិតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

 

ជាលទ្ធផលគណៈកម្មការអន្ដរក្រសួងសម្រេចបានដូចខាងក្រោមនេះ ៖

 

-បានធ្វើការចាប់ឆ្នោតជ្រើសរើសទីតាំងដីឡូតិ៍កសិកម្ម និងលំនៅឋានជូនគ្រួសារកងទ័ព  ចំនួន ១០៤ឡូតិ៍ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤

-បានធ្វើផែនទីបែងចែកដីឡូតិ៍លំនៅឋាន និងកសិកម្មសរុបចំនួន ១៦១ឡូកិ៍

 

-បានចុះកំណត់ព្រំដីឡូតិ៍សម្រាប់សាងសង់លំនៅឋាន និងកសិកម្មបានចំនួន ១០៤ឡូតិ៍ និងបជីកស្រះទឹកបានចំនួន ២កន្លែង ដែលមួយកន្លែងមានទំហំ ៧០ម៉ែត្រ x ១០០ម៉ែត្រ និងមួយកន្លែងទៀតមានទំហំ ៨០ម៉ែត្រ x ១០០ម៉ែត្រ និងសាងសង់ផ្ទះបានចំនួន ១០៤ខ្នង ក្នុងនោះប្រជាពលរដ្ឋរស់នៅជាអចិន្រ្តៃយ៍មានចំនួន ៥៦គ្រួសារ  និង

ប្រជាពលរដ្ឋរស់នៅមិនអចិន្រ្តៃយ៍(ចេញ-ចូល) មានចំនួន  ៤៨គ្រួសារ ៕

photo 2024 04 08 17 20 04photo 2024 04 08 17 20 05photo 2024 04 08 17 20 09photo 2024 04 08 17 20 12photo 2024 04 08 17 20 13photo 2024 04 08 17 20 14photo 2024 04 08 17 20 15photo 2024 04 08 17 20 17photo 2024 04 08 17 20 22photo 2024 04 08 17 20 24

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ