លោក ឡេង គឹមហៀង  អញ្ជើញចូលរួមប្រជុំដោះស្រាយការងាររំកិលបង្គោលភ្លើង និង បង្គោលខ្សែទូរស័ព្ទមិតហ្វូន

ចែលរំលែក
photo 2024 04 05 23 10 33

ខេត្តសៀមរាប៖  នៅថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៤ លោក ឡេង គឹមហៀង ប្រធានការិយាល័យផ្លូវជនបទ បានចូលរួមប្រជុំដោះស្រាយការងាររំកិលបង្គោលភ្លើង និង បង្គោលខ្សែទូរស័ព្ទមិតហ្វូន សរុប ២៣ បង្គោល ស្ថិតនៅលើខ្សែផ្លូវពីភូមិម្កាក់ ឃុំតាសោម ទៅភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ មានប្រវែង ១០ ៧០០ម៉ែត្រ ទទឹង៧ម៉ែត្រ (Road S8) RID4CAM ដែលមានការចូលរួមពី លោក អភិបាលរងស្រុក មន្រ្តីសាលាស្រុកអង្គរជុំ លោកមេឃុំ ក្រុមប្រឹក្សាឃុំនគរភាស ប្រធានក្រុមហ៊ុនអគ្គីសនី តំណាងក្រុមហ៊ុនមិតហ្វូន តំណាងក្រុមទឹកស្អាតស្រុកអង្គរជុំ ជាលទ្ធផល ក្រុមហ៊ុនទាំងបីបានសន្យាសហការចូលរួមរំកិលបង្គោលភ្លើង   បង្គោលមិតហ្វូន និងប្រព័ន្ធទឹកស្អាត នៅក្រោយចូលឆ្នាំខ្មែរ ។

photo 2024 04 05 23 10 33 2photo 2024 04 05 23 10 33 3photo 2024 04 05 23 10 33 4photo 2024 04 05 23 10 33photo 2024 04 05 23 10 34 2photo 2024 04 05 23 10 34 3photo 2024 04 05 23 10 34

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ