ឯកឧត្ដម គុយ ឆាយ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងផ្សព្វផ្សាយអនុស្សាន៍ ១៣ចំណុច របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី

  • ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
  • Uncategorized
ចែលរំលែក
photo 2024 04 03 11 40 06

ស្វាយរៀង ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  រួមដំណើរដោយ ឯកឧត្តម សឹម សុខព្រី អនុរដ្ឋលេខាធិការ បានចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន ៨៧រូប ស្រី ២៣រូប។

 

ជាកិច្ចចាប់ផ្តើម លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានមានមតិស្វាគមន៍ និងចំណាប់អារម្មណ៍ និងឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ក៏បានឡើងមានមតិស្វាគមន៍ និងសំេណះសំណាល ជូនដល់គណៈអធិបតី និងសមាជិក សមាជិកា នៃអង្គប្រជុំ។

 

ជាមួយគ្នានេះដែរ ឯកឧត្តម សឹម សុខព្រី បានអានលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១៣ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម គុយ ឆាយ បានមានមតិសំណេះសំណាល និងបានផ្តល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោមនេះ ៖

 

– មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌផ្លូវទាំង៤ប្រភេទ

–  មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំធ្វើបញ្ជីផ្លូវ  ដែលត្រូវជួសជុលបន្ទាន់ ថែទាំខួប និងថែទាំប្រចាំផ្ញើជូនទៅក្រសួង

– មន្ទីរអភិវឌ្ឍន៍ជនបទត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង

–  មន្ទីរអភិវឌ្ឍន៍ជនបទត្រូវស្រង់ទិន្នន័យការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដើម្បីឈានទៅសម្រេចឱ្យបានអត្រាគ្របដណ្ដប់ទូទាំងប្រទេស ១០០% នៅឆ្នាំ២០៣០

–  មន្ទីរអភិវឌ្ឍន៍ជនបទត្រូវរៀបចំផែនការកំណត់ទីតាំងគោលដៅសម្រាប់ជ្រើសរើសភូមិគំរូ និងចុះស្រាវជ្រាវទិន្នន័យភូមិ ដែលជាភូមិអាទិភាពក្នុងខេត្ត។

– បន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងកសាងសមិទ្ធផលថ្មីៗ បន្ថែមទៀត។

 

កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយបំផុត ៕

photo 2024 04 03 11 39 59photo 2024 04 03 11 40 00photo 2024 04 03 11 40 03photo 2024 04 03 11 40 06 2photo 2024 04 03 11 40 06photo 2024 04 03 11 40 08

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ