លោកជំទាវ ហូ សុវណ្ណិកា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍជនបទ នៅសាលារាជធានីភ្នំពេញ

ចែលរំលែក
photo 2024 04 03 11 11 16

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍជនបទ នៅសាលារាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការជាតំណាងមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ខណ្ឌ សង្កាត់ សរុបចំនួន ៧៥នាក់ ស្រ្តី ៣១ នាក់។

ជាកិច្ចចាប់ផ្តើម លោក គឹម វិបុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានអានរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់មក លោកជំទាវរដ្ឋលេខាធិការ បានសំណេះសំណាល និងផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំង១៣ចំណុច ដើម្បីឱ្យមន្រ្តីរាជការអនុវត្តទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

photo 2024 04 03 09 05 02photo 2024 04 03 09 06 32photo 2024 04 03 11 11 16photo 2024 04 03 11 11 32photo 2024 04 03 12 37 28photo 2024 04 03 12 37 29 2photo 2024 04 03 12 37 29photo 2024 04 03 12 37 30photo 2024 04 03 12 37 51photo 2024 04 03 12 39 31

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ