ឯកឧត្តម ទ្រី មេង ដឹកនាំក្រុមការងារគណ:កម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារថែទាំផ្លូវជាលក្ខណ:ខួប នៅខេត្តព្រៃវែង

ចែលរំលែក
photo 2024 04 02 13 34 37

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទ្រី មេង  រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមអមដំណើរដោយ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងក្រុមការងារបច្ចេកទេស បានដឹកនាំក្រុមការងារគណ:កម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារថែទាំផ្លូវជាលក្ខណ:ខួប ដើម្បីបញ្ចប់ធានាសុពលភាពផ្លូវ ០១ ខ្សែ ប្រវែង ១៥ ៦០០ ម៉ែត្រ ទទឹង ៥,៥០ ម៉ែត្រ ចាប់ពីភូមិគោខ្ចក ទៅភូមិមេសាង ស្ថិតក្នុងស្រុកកំពង់ត្របែក និងស្រុកមេសាង ខេត្តព្រៃវែង។

 

ក្រោយពេលបញ្ចប់ការវាយតម្លៃរួចមក ជាលទ្ធផល ក្រុមការងារបានសម្រេចទទួលយកការងារបញ្ចប់សុពលភាពដោយ ត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យា។

 

ក្នុងនោះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានផ្ដល់ជាអនុសាសន៍ណែនាំ ដល់ក្រុមការងាររបស់មន្ទីរ និងប្រជាពលរដ្ឋមូលដ្ឋានឱ្យនាំគ្នាថែរក្សាផ្លូវមួយខ្សែនេះ និងចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា៕

photo 2024 04 02 13 34 36 2photo 2024 04 02 13 34 36photo 2024 04 02 13 34 37photo 2024 04 02 13 34 38 2photo 2024 04 02 13 34 38photo 2024 04 02 13 34 39photo 2024 04 02 13 34 41

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ