ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលខ្សាច់ភ្នំ ចំនួន២ខ្សែ នៅខេត្តស្វាយរៀង

ចែលរំលែក

ខេត្តស្វាយរៀង ៖ នាថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លេីការងារស្ថាបនាផ្លូវក្រាលខ្សាច់ ភ្នំ ២ខ្សែ ប្រវែងសរុប ១៦ ៦០០០ ម ទទឹង ខ្នងលើ ៥ម និងសាងសង់លូមូលមុខមួយចំនួន ១កន្លែង ស្ថិតនៅក្នុងឃុំក្រោលគោ ឃុំស្វាយយា និងឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ប្រើប្រាស់ថវិកាជំពូក ៦១ ។

 

បន្ទាប់ពីបានចុះត្រួតពនិត្យ វាយតម្លៃលើការងារគម្រោងខាងលើ គណៈកម្មាធិការអន្តរក្រសួងបានឯកភាពទទួលបញ្ចប់សុពលភាព លេីគម្រោងនេះ និងណែនាំឱ្យភាគីទទួលការពិនិត្យតាមដាន ជាពិសេសថែទាំផ្លូវបន្តទៀតដើម្បីជូនប្រជាពលរដ្ឋប្រើប្រាស់៕

photo 2024 04 02 11 24 48photo 2024 04 02 11 24 50photo 2024 04 02 11 24 52photo 2024 04 02 11 24 56photo 2024 04 02 11 24 58photo 2024 04 02 14 00 01photo 2024 04 02 14 03 49

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ