ឯកឧត្ដម ជួប រតនា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣  និងលើកទិសដៅការងារឆ្នាំ២០២៤  

ចែលរំលែក
photo 2024 04 01 21 14 27 2

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣  និងលើកទិសដៅការងារឆ្នាំ២០២៤   របស់ក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដម ជួប សំអាត អនុរដ្ឋលេខាធិការ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម  ឌុច គន្ធា  អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងរបស់ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិឌ្ឍន៍ជនបទខេត្ត   លោក លោកស្រី ជាអភិបាល អភិបាលរងក្រុង ស្រុកទាំង១៣ និងអង្គការជាតិ និងអន្តរជាតិ សរុប ៨១រូប។

 

ជាកិច្ចចាប់ផ្ដើម លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ បានឡើងមានមតិស្វាគមន៍អង្គពិធីទាំងមូល និងអាននូវរបាយការណ៍បូកសរុបលទ្ធផល ផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣  និងលើកទិសដៅការងារឆ្នាំ២០២៤   របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីបញ្ចប់ការអានរបាយការណ៍របស់លោកប្រធានមន្ទីរ រួចមកឆ្លៀតក្នុងឱ្យកាសនេះ ឯកឧត្ដម រដ្ឋលេខាធិការ បានឡើងមានមតិស្វាគមន៍ក្នុងអង្គប្រជុំ និងបានផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃបិទសន្និបាតរបស់ក្រសួងអភិឌ្ឍន៍ជនបទ ទាំង១៣ចំណុច។

 

កិច្ចប្រជុំបានបញ្ចប់សប្រកបដោយភាពជោគជ័យ ប្រកបដោយបរិយាកាសស្និទ្ធស្នាលក្រៃលែង។

photo 2024 04 01 21 14 22 2photo 2024 04 01 21 14 22photo 2024 04 01 21 14 23 2photo 2024 04 01 21 14 23photo 2024 04 01 21 14 26 2photo 2024 04 01 21 14 26photo 2024 04 01 21 14 27 2photo 2024 04 01 21 14 2700

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ