ឯកឧត្តម ជី សុីថា ចុះពិនិត្យទីតាំងដើម្បីសិក្សាគ្រោងប្លង់ជួសជុលស្ដារឡើងវិញផ្លូវជនបទចំនួន ២គម្រោង

ចែលរំលែក
photo 2024 04 01 21 38 20

ខេត្តរតនគិរី-មណ្ឌលគិរី៖ នាថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ជី សុីថា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតគុណភាពផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយមន្រ្តីជំនាញរបស់ គ.ត.វ និងនាយកដ្ឋានផ្លូវលំជនបទ បានអញ្ជើញចុះពិនិត្យទីតាំងដើម្បីសិក្សាគ្រោងប្លង់ និងធ្វើបញ្ជីប៉ាន់តម្លៃគម្រោងជួសជុលស្ដារឡើងវិញផ្លូវដែលទទួលរងការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២៣ ចូលក្នុងផែនការឆ្នាំ២០២៤ ដោយប្រើប្រាស់ថវិកាជាតិ ចំនួន ២គម្រោង៖

១-ជួសជុលផ្លូវក្រាលដីល្បាយក្រួសប្រវែង ៩០០០ម៉ែត្រ ទទឹង ៩ម៉ែត្រ និងស្ថាបនាសំណង់បង្ហៀរប្រវែង ៦០ម៉ែត្រ ចំនួន ១កន្លែង ស្ថិតនៅឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

២-ស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសប្រវែង ១០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងលូមូលចំនួន ៣កន្លែង នៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

photo 2024 04 01 21 38 03photo 2024 04 01 21 38 06photo 2024 04 01 21 38 08photo 2024 04 01 21 38 10photo 2024 04 01 21 38 1312photo 2024 04 01 21 38 17photo 2024 04 01 21 38 20

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ