ឯកឧត្តម ជាម ហ៊ីម អញ្ជើញជាគណៈអធិបតីក្មុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2024 03 29 11 34 38 3

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះមានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត អភិបាលរងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធនានាបានអញ្ជើញជាគណៈអធិបតីក្មុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សរុបអ្នកចូលរួមមានចំនួន ៣៥នាក់ ស្រី០៧នាក់។

 

ជាកិច្ចចាប់ផ្ដើម លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង មានមតិស្វាគមន៍ នឹងអានជូនរបាយការណ៍លទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។

 

ជាកិច្ចបន្ទាប់ ការអានខ្លឹមសារដោយសង្ខេបនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង១៣ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ។

 

ជាកិច្ចបញ្ចប់ ឯកឧត្តមមានមតិផ្តាំផ្ញើនិងអនុសាសន៍

– សូមអោយយើងទាំងអស់គ្នាចេះរួបរួមសាមគ្គី កុំឈ្លោះគ្នា ពេលជួបបញ្ហាត្រូវរកវិធីដោះស្រាយដោយសន្តិវិធី មិនថានៅកន្លែងការងារ ក៏ដូចនៅក្នងសង្គមគ្រួសារ

– គោរពអោយតម្លៃគ្នាទៅវិញទៅមកក្នុងអង្គភាព

– ត្រូវចេះកែលំអររាល់ចំណុចខ្វះខាតដែលមានដើម្បីអោយមន្ទីរមានភាពរីកចម្រើន។

photo 2024 03 29 11 34 37 2photo 2024 03 29 11 34 37 3photo 2024 03 29 11 34 37photo 2024 03 29 11 34 38 2photo 2024 03 29 11 34 38 3photo 2024 03 29 11 34 38

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ