លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងជាប្រធានសម្របសម្រួលគម្រោង SAAMBAT ថ្នាក់ខេត្ត បានចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១៦,៧៥ គ.ម. នៅខេត្តស្ទឹងត្រែង
- ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តស្ទឹងត្រែង៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងជាប្រធានសម្រប សម្រួលគម្រោង បានដឹកនាំមន្រ្តីគម្រោង SAAMBAT ថ្នាក់ខេត្តចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១៦,៧៥ គ.ម. ចាប់ពីភូមិដំរីផុង ឃុំកោះ សំពាយ ដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ជាលទ្ធផលក្រុមហ៊ុនបានធ្វើការឈូសឆាយសម្អាតតួផ្លូវសម្រេចបាន ៧៥% និងបានធ្វើផ្លូវវាងស្ពានចំនួន២កន្លែង និងកំពុងអនុវត្តបន្តទៀត៕







