លោកជំទាវ  លីម មុយឡេង បានអញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2024 03 28 22 00 08

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃព្រហស្បត៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល លោកជំទាវ  លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខា និងមានការចូលរួមពីសំណាក់ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកជំទាវ ជាសមាជិកាក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ កងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ លោក លោកស្រីអភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុកទាំង១៣ និងអង្គភាពពាក់ព័ន្ធ សរុប ៩០រូប ស្រី ២៥រូប ។

 

ជាកិច្ចចាប់ផ្តើម លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានអាននូវរបាយការណ៍ស្តីពីវឌ្ឍនភាពការងារសម្រេចបានរបស់សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤” របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

បន្ទាប់ពីការបញ្ចប់ការអានរបាយការណ៍របស់លោកស្រីប្រធានមន្ទីររួចមក ឯកឧត្តម ចុង ផែត បានអាននូវសេចក្ដីប្រកាសព័ត៌មានស្ដីអំពីលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤” របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ទាំង១៣ចំណុច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អនុសាសន៍ កាលពិថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដែលជាថ្ងៃបិទសន្និបាត នៅទីស្ដីការក្រសួង។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ លីម មុយឡេង បានមានមតិសំណេះសំណាល និងមានប្រសាសន៍ថ្លែងអំណរគុណ រដ្ឋបាលខេត្តកណ្តាល  ដែលតែងតែគាំទ្រកម្មវិធីគោលនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសបានជំរុញការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងការបញ្ចប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF plus) និងសមិទ្ធផលផ្សេងៗជាច្រើនទៀត និងសូមអរគុណ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចទៅតាមជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនលើការងារវិស័យអភិវឌ្ឍន៍ជនបទ ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តកណ្តាល។

 

លោកជំទាវរដ្ឋលេខាធិការ ក៏បានណែនាំ និងផ្តល់ជាអនុសាសន៍ដឹកនាំមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ព្រមទាំងអង្គពិធីទាំងមូល ដើម្បីអនុវត្តការងារឱ្យបានទទួលជោគជ័យ សម្រាប់ទិសដៅការងារឆ្នាំ២០២៤។

 

កិច្ចប្រជុំផ្សព្វផ្សាយនេះបានបញ្ចប់ដោយភាពជោគជ័យ និងបរិយកាសស្និទ្ធស្នាលបំផុត៕

photo 2024 03 28 22 00 08photo 2024 03 28 22 00 09 2photo 2024 03 28 22 00 09photo 2024 03 28 22 00 10 2photo 2024 03 28 22 00 10photo 2024 03 28 22 00 11photo 2024 03 28 22 00 12 2photo 2024 03 28 22 00 12photo 2024 03 28 22 00 13

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ