ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ជាមួយអង្គការដៃគូអភិវឌ្ឍន៍

ចែលរំលែក
photo 2024 03 15 17 04 56 2

បាត់ដំបង ៖ នានៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក វ៉ាន់ ថុល ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ជាមួយអង្គការដៃគូអភិវឌ្ឍន៍ចំនួន ៧អង្គការ រួមមាន ៖

១- អង្គការ ទស្សនៈពិភពលោក

២- អង្គការ ហ្គូដណេបឺកម្ពុជា

៣- អង្គការជីវិតថ្លៃថ្នូរ

៤- អង្គការសាម៉ារីតាន់ភឺស សង្គ្រោះអន្តរជាតិ

៥- អង្គការស្អាតកម្ពុជា

៦- អង្គការលំនៅឋានសម្រាប់មនុស្សជាតិកម្ពុជា

៧- អង្គការទឹកស្អាត១០០១ ។

 

សកម្មភាពរបស់អង្គការដៃគូអភិវឌ្ឍន៍ខាងលើនេះ គឺផ្តោតទៅលើការងារអប់រំផ្សព្វផ្សាយលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមសហគមន៍ សាលារៀន មណ្ឌលសុខភាព ដែលបានអនុវត្តក្នុងស្រុកចំនួន៨  គឺស្រុករុក្ខគិរី ស្រុកបវេល ស្រុកគាស់ក្រឡ ស្រុកសង្កែ ស្រុកឯកភ្នំ  ស្រុកថ្មគោល ស្រុកកំរៀង និងស្រុកភ្នំព្រឹក ។

 

កិច្ចប្រជុំនេះ គឺដើម្បីបន្ត និងពង្រឹងកិច្ចសហប្រតិ អោយកាន់តែល្អប្រសើរថែមទៀតរវាងដៃគូរអភិវឌ្ឍន៍ជាមួយមន្ទីរ និងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងចែករំលែកព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពអង្គការដៃគូរឡើងវិញផងដែរ ៕

photo 2024 03 15 17 04 53photo 2024 03 15 17 04 55 2photo 2024 03 15 17 04 55photo 2024 03 15 17 04 56 2photo 2024 03 15 17 04 56photo 2024 03 15 17 04 57

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ