មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល

ចែលរំលែក
photo 2024 03 14 19 15 44 3

ខេត្តកណ្ដាល ៖ នាថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មន្រ្ដី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានធ្វើសកម្មភាពដូចខាងក្រោមនេះ ៖

 

-លោក សុស សុវណ្ណនី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានដឹកនាំក្រុមការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ អញ្ជើញទៅត្រួតពិនិត្យការងារអនាម័យនៅតាមបណ្តាមន្ទីរ អង្គភាពចំនួន៦ ដើម្បីធ្វើការផ្សព្វផ្សាយណែនាំពាក់ព័ន្ធអញ្ញត្តិកម្មទាំង ៧ចំនុច សំរាប់យកទៅអនុវត្តបន្ថែម ព្រមទាំងបន្តយកចិត្តទុកដាក់លើការរៀបចំសំអាតអនាម័យបរិស្ថានជុំវិញមន្ទីរ អង្គភាព ជាប្រចាំបន្តទៀត​។

 

-នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ លោក ហឿន ទ្រី និងលោក ហៃ ដានអនុប្រធានមន្ទីរ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការវិភាគលើតម្លៃ និងអត្ថប្រយោជន៍(CBA)សម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ និងអនុប្រធានក្រុមការងារប្រែប្រួលអាកាសធាតុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ។

 

វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពី សំណាក់លោក ទូច ស៊ីផាត អគ្គនាយរងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារប្រែប្រួលអាកាសធាតុ លោក លោកស្រីក្រុមទីប្រឹក្សា លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីមន្ត្រីមកពីអង្គភាពអនុវត្តគម្រោង និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

 

គោលបំណង នៃវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ឱ្យឈ្វេងយល់ពី ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ និងរបៀបគណនាវាយតម្លៃគម្រោង។

 

-នៅសណ្ឋាគារវិមានសុខ ខេត្តកំពង់ស្ពឺ លោកស្រី ថាច់ រតនសោភា ប្រធានការិយាល័យថែទាំសុខភាពជនបទ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ស្រ្តីនៅក្នុងភាពជាអ្នកដឹកនាំលើវិស័យទឹកស្អាត និងអនាម័យ ” ដែលរៀបចំដោយ អង្គការ WaterAid ។

 

អញ្ជើញចូលរួមក្នុងវគ្គនេះមាន លោកស្រីអភិបាលរងស្រុក ក្រុមការងារបច្ចេកទេស DWG ស្រុក ចំនួន២ស្រុក នៃខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរកិច្ចការនារី មន្ទីរឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរបរិស្ថាន មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង និងមន្រ្ដីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ សរុបចំនួន ៣១ នាក់ ស្រី ២៧ នាក់ ៕

photo 2024 03 14 19 15 42 2photo 2024 03 14 19 15 42photo 2024 03 14 19 15 43 2photo 2024 03 14 19 15 43 3photo 2024 03 14 19 15 43photo 2024 03 14 19 15 44 2photo 2024 03 14 19 15 44 3photo 2024 03 14 19 15 44

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ