លោកវេជ្ជបណ្ឌិត លន់សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានដឹកនាំមន្រ្តីបច្ចេកទេសចូលរួមកិច្ចប្រជុំចុះពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យ ODF ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

Share

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ៤ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅរដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត លន់សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានដឹកនាំមន្រ្តីបច្ចេកទេសចូលរួមកិច្ចប្រជុំចុះពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យ ODF ក្រុងកោះរ៉ុង  ក្រោមអធិបតីភាព លោក អ៊ី សុខឡេង អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។  ដោយមានការអញ្ជើញចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីជំនាញ លោក នួន ប៊ុនថុល អភិបាលរងនៃគណៈអភិបាលក្រុងកោះរ៉ុង ព្រមទាំងសមាជិកក្រុមប្រឹក្សាក្រុមប្រឹក្សាក្រុង លោក លោកស្រីតំណាងការិយាល័យជំនាញចំណុះឱ្យក្រុងកោះរ៉ុង កញ្ញា លោក ចៅសង្កាត់កោះរ៉ុងនិងកោះរ៉ុងសន្លឹម និងលោកមេភូមិទាំងបួន អ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី ៥នាក់។

ជាលទ្ធផលលោក អ៊ី សុខឡេង បានប្រគល់វិញ្ញាបនបត្រជូនដល់ភូមិទាំង៤ ដែលស្ថិតក្នុងសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ដែលទទួលបានជ័យលាភី ODF  និង ODF+ ។

ជាចុងក្រោយលោក អ៊ី សុខឡេង បានផ្ដល់ជាអនុសាសន៍ណែនាំផ្តាំផ្ញើបន្ថែមលើការងារ ODF ឱ្យរក្សាជ័យលាភី ODFក្រុងកោះរ៉ុងឱ្យបានយ៉ាងតិច៣ឆ្នាំ ព្រមទាំងបន្តជម្រុញឱ្យក្លាយទៅODF+ នាពេលខាងមុខផងដែរ។

photo 2024 03 13 21 20 09photo 2024 03 13 21 20 15photo 2024 03 13 21 20 18photo 2024 03 13 21 20 19photo 2024 03 13 21 20 20photo 2024 03 13 21 20 26photo 2024 03 13 21 20 29photo 2024 03 13 21 20 30

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង