លោក កុយ ណាត និងលោក ងី ផាន្នី ដឹកនាំកិច្ចប្រជុំពេញអង្គ ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព័រ ចំនួន ០២ភូមិ

ចែលរំលែក
photo 2024 03 13 15 33 16

ខេត្តពោធិ៍សាត់៖ នៅថ្ងៃអង្គារ-ពុធ ៣-៤កើត  ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៤ លោក កុយ ណាត និងលោក ងី ផាន្នី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំកិច្ចប្រជុំពេញអង្គ ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព័រ ចំនួន ០២ភូមិ មានភូមិស្ទឹងថ្មី(មុងរី)  និងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់  ដែលសមាសភាពចូលរួមមាន៖ ក្រុមការងារនាយកដ្ឋាន តំណាងសាលាខេត្ត លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ លោកមេឃុំ  មេភូមិទាំង២ភូមិ និងបងប្អូនជនជាតិដើមភាគតិច ភូមិស្ទឹងថ្មី(មុងរី)  សរុបចំនួន១៣០ នាក់/ស្រី៦៩នាក់ និងភូមិឈើទាលជ្រុំ សរុបចំនួន៤០នាក់ /ស្រី២២ នាក់។

 

ជាលទ្ធផល បងប្អូនជនជាតិដើមភាគតិច ព័រ ដែលរស់នៅភូមិទាំង២ ទទួលបាន៖

 

-ប្រជាពលរដ្ឋទាំង ២ភូមិ បានស្រុះស្រួល  និងឯកភាពគ្នាថាខ្លួនពិតជាជនជាតិដើមភាគតិចព័រ

 

-បងប្អូនជនជាតិដើមភាគតិច ព័រ បានស្រុះស្រួលគ្នាក្នុងការបង្កើតជាសហគមន៍ជនជាតិដើមភាគតិច

 

-បងប្អូនជនជាតិដើមភាគតិច ព័រ បានដាក់ពាក្យស្នើសុំចូលជាសមាជិកសហគមន៍រួចហើយ៕

photo 2024 03 12 10 04 58photo 2024 03 13 15 33 14photo 2024 03 13 15 33 15photo 2024 03 13 15 33 16photo 2024 03 13 15 33 17photo 2024 03 13 15 33 19

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ