មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលស្រុកកៀនស្វាយ បានរៀបចំប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពគណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ)

ចែលរំលែក
photo 2024 03 12 15 19 55

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអង្គារ  ៣កើត ខែផល្គុន ឆ្នាំ ថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ មិនា ឆ្នាំ  ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលស្រុកកៀនស្វាយ បានរៀបចំប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពគណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ)ក្រោមអធិបតីភាព លោក សុស សុវណ្ណនី អនុប្រធានមន្ទីរ តំណាងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក  វ៉ាត  រិទ្ធិ  អភិបាលរងស្រុកលើកដែក  និងលោកស្រី ហង្ស ចន្ថា  អភិបាលរងស្រុកកៀនស្វាយ ។

 

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកប្រធាន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងមន្រ្ដី ការិយាល័យ លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រី មេឃុំទាំង ០៧ឃុំ ក្នុងស្រុកលើកដែក និងលោក លោកស្រីមេឃុំទាំង៨ឃុំ ក្នុងស្រុកកៀនស្វាយ និងភាគីពាក់ព័ន្ធសរុប ៣៦ នាក់ ស្រី ៦នាក់។

 

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីធ្វើបច្ចុប្បន្នភាពគណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ដែលបាត់បង់    សមាភាពដោយសារការលាឈប់ ចាស់ជរា ផ្លាស់ប្តូរទីលំនៅ និងទទួលមរណៈភាពជាដើម។

 

ជាលទ្ធផលកិច្ចប្រជុំនេះមានការចូលរួមសហការគាំទ្រពីរដ្ឋបាលស្រុកយ៉ាងពេញទំហឹង ជាពិសេសលោក លោកស្រីមេឃុំ បានរៀបចំផែនការជ្រើសរើសសមាសភាពថ្មីទៅបំពេញបន្ថែមសមាសភាពគណកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ)ដែលបានបង់សមាសភាពដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

photo 2024 03 12 15 19 42photo 2024 03 12 15 19 43photo 2024 03 12 15 19 50photo 2024 03 12 15 19 52photo 2024 03 12 15 19 53photo 2024 03 12 15 19 55

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ