ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧។

ចែលរំលែក
photo 2024 03 13 20 33 52

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Peteris Ustubs  អគ្គនាយកទទួលបន្ទុកភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 

កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សាលើ “ការផ្តួចផ្តើមក្រុមអឺរ៉ុប” និងកម្មវិធីអាទិភាពក្នុងក្របខ័ណ្ឌនៃច្រកទ្វារសកលអឺរ៉ុប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការពីក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយតំណាងស្ថានទូតជាប្រធាន និងអនុប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, និងតំណាងជាន់ខ្ពស់នៃស្ថានទូតប្រទេសជាសមាជិកសហភាពអឺរ៉ុបប្រចាំកម្ពុជា។

photo 2024 03 13 20 33 52photo 2024 03 13 20 33 53photo 2024 03 13 20 33 54photo 2024 03 13 20 33 55photo 2024 03 13 20 33 56

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ