ឯកឧត្ដម អុិន ចន្ថា ដឹកនាំគណៈកម្មការអន្ដរក្រសួងពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវចំនួន ០២ខ្សែ និងសំណង់សិល្បការ្យនៅខេត្តស្ទឹងត្រែង

ចែលរំលែក
photo 2024 03 13 09 28 12

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់រយៈពេលធានាសុពលភាព លើការងារ ស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ និងលូ ចំនួន ២គម្រោងដូចខាងក្រោមនេះ ៖

-គម្រោងទី១៖ ការងារស្ថាបនាស្ពានបេតុងចំនួន ០២កន្លែង ប្រវែងសរុប ៤៨ម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខបីចំនួន ០២កន្លែង លូប្រអប់មុខបីមានសំណង់បង្ហៀរទឹកចំនួន ០១កន្លែង លូប្រអប់មុខពីរមានសំណង់បង្ហៀរទឹកចំនួន ០១កន្លែង លូប្រអប់មុខពីរចំនួន ០១កន្លែង លូមូលមុខបីចំនួន ៣កន្លែង លូមូលមុខពីរចំនួន ៣កន្លែង និងលូមូលមុខមួយចំនួន ២៦កន្លែង ស្ថិតនៅតាមបណ្ដោយក្រវាត់ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ៧ ០០០ម៉ែត្រទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ១០កន្លែង លូមូលមុខពីរចំនួន ០៦កន្លែង និងលូមូលមុខមួយចំនួន ០៥កន្លែង ស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ព្រំដែន (កម្ពុជា-ឡាវ) ច្រកដុងក្រឡ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

គម្រោងទាំងពីរខាងលើនេះអនុវត្តដោយ កងវិស្វកម្ម បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

បន្ទាប់បានពិនិត្យទៅលើលក្ខណបច្ចេកទេស និងសោភ័ណ្ឌភាពនៃផ្លូវទាំងពីរខ្សែរួចមក គណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ៕

photo 2024 03 13 09 28 05photo 2024 03 13 09 28 06photo 2024 03 13 09 28 07photo 2024 03 13 09 28 09 2photo 2024 03 13 09 28 09photo 2024 03 13 09 28 10photo 2024 03 13 09 28 11photo 2024 03 13 09 28 12

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ