មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានរៀបចំកម្មវិធីប្រកាសទទួលស្គាល់ឃុំទាំង និងភូមិចំនួន១៣ នៃស្រុកស្ទឹងហាវ ដោយប្រកាសទទួលស្គាល់ ជាឃុំ និងភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ចែលរំលែក
photo 2024 03 11 16 11 26

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលស្រុកស្ទឹងហាវ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានរៀបចំកម្មវិធីប្រកាសទទួលស្គាល់ឃុំទាំង និងភូមិចំនួន១៣ នៃស្រុកស្ទឹងហាវ ដោយប្រកាសទទួលស្គាល់ ជាឃុំ និងភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

កម្មវិធីនេះបានប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោក អ៊ី សុខឡេង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធាន (PWG) ខេត្តព្រះសីហនុ ព្រមទាំងបានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ប្រធានមន្ទីរផែនការខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវ ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋផងដែរ។

 

បន្ទាប់ពីពិធីប្រកាសទទួលស្គាល់ និងចែកវិញ្ញាបនបត្រជ័យលាភីដល់ឃុំទាំង៤ និងភូមិទាំង១៣ រួចមក គណៈអធិបតី និងក្រុមការងារ បានបន្តចុះផ្ទៀងផ្ទាត់ស្ថានភាពទឹកស្អាត និងអនាម័យ តាមខ្នងផ្ទះប្រជាពលរដ្ឋ និងសាលារៀន ក្នុងស្រុកស្ទឹងហាវ។

ក្រោយពីចុះពិនិត្យ និងផ្ទៀងផ្ទាត់រួចមក ក្រុមការងារបានសម្រេចទទួលស្គាល់ស្រុកស្ទឹងហាវទាំងមូល បានបញ្ចប់ទាំងស្រុង ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នឹងរៀបចំពិធីប្រកាសទទួលស្គាល់ នៅពេលដ៏ខ្លីខាងមុខ។

 

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះស្រុកស្ទឹងហាវ មានប្រជាជន ៤ ២៧៨ គ្រួសារ សរុបចំនួន ១៩ ០១២ នាក់ (ស្រី ៩ ៥០២នាក់) ស្មើនឹង ៣ ៩៥០ខ្នងផ្ទះ ហើយខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់សរុប ៣ ៨៩៨ ខ្នងផ្ទះ ស្មើនឹង ៩០.៣៨%៕

photo 2024 03 11 16 11 24photo 2024 03 11 16 11 25photo 2024 03 11 16 11 26 2photo 2024 03 11 16 11 26 3photo 2024 03 11 16 11 26photo 2024 03 11 16 11 28

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ