เว็บหวยออนไลน์

លោក ជា យុទ្ធារុណ ប្រធានមន្ទីរ និងមន្រ្ដីរាជការទាំងអស់ បានចូលរួមប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល

ចែលរំលែក
photo 2024 03 07 07 45 14

ខេត្ដបន្ទាយមានជ័យ៖  នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោក ជា យុទ្ធារុណ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងមន្រ្ដីរាជការទាំងអស់ បានចូលរួមប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល។

កម្មវិធីខាងលើ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ សរុប ២៨នាក់ ស្រី៨នាក់

 

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោកប្រធាន បានមានមតិសំណេះសំណាល   ដោយខិតខំបន្តយកចិត្តទុកដាក់ខ្ពស់មន្ត្រីរាជការជាស្ត្រី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។

ឆ្លៀយក្នុងឱកាសនេះ លោកប្រធានមន្ទីរ បានផ្តល់នូវការណែនាំមួយចំនួនដូចខាងក្រោមនេះ ៖

 

១- ថ្នាក់ដឹកនាំត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងពិនិត្យមើលសមាសភាពស្ត្រីនិងផ្តល់ឱកាសដល់ស្ត្រី ក្នុងការទទួលបានតួនាទី និងឋានៈក្នុងអង្គភាពនីមួយៗ។

 

២- ត្រូវបន្តផ្សព្វផ្សាយអំពីទស្សនៈទានយេនឌ័រទៅដល់សហគមន៍ ដើម្បីចូលរួម ផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋនៅជនបទ ជាពិសេសស្ត្រីដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ។

 

៣-ស្ត្រីគ្រប់រូបត្រូវបង្កើន និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ឱ្យស្របតាមបរិវត្តកម្មឌីជីថល ដើម្បីចូលរួមចំណែកថែរក្សា ស្ថិរភាព ភាពរីកចម្រើន និងការអភិវឌ្ឍសង្គមជាតិ។

 

៤. គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តការចូលរួម និងសហការលើការងារលើកកម្ពស់ការចូលរួម របស់ស្ត្រីនិងសមភាពយេនឌ័រឱ្យកាន់តែប្រសើរឡើងថែមទៀត។

 

កម្មវិធីនេះបានបញ្ចប់ប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត។

photo 2024 03 06 08 26 11photo 2024 03 07 07 45 10photo 2024 03 07 07 45 13photo 2024 03 07 07 45 14photo 2024 03 07 07 45 15

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522