លោក និន ស៊ីណាត  ចូលរួមសហការជាមួយ ក្រុមការងារគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ចុះសិក្សាខ្សែផ្លូវចំនួន ៦ខ្សែ នៅខេត្តពោធិ៍សាត់

ចែលរំលែក
photo 2024 03 01 14 17 03 2

ខេត្តពោធិ៍សាត់៖ ថ្ងៃអង្គារ -០៣រោច-ព្រហស្បតិ៍ 0៥រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក និន ស៊ីណាត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងជាអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងមន្រ្តីទទួលបន្ទុកបច្ចេកទេស បានចូលរួមសហការជាមួយ ក្រុមការងារគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម(SAAMBAT) រួមនឹងទីប្រឹក្សាបច្ចេកទេស និងក្រុមការងារ SP1 បានចុះសិក្សាស្ថានភាពផ្លូវ និងប្រព័ន្ធសំណង់រំដោះទឹកចេញពីខ្សែផ្លូវ ក្នុងគម្រោង ចំនួន ៦ខ្សែ សរុបប្រវែង ៤១ ០១០ម៉ែត្រ ស្ថិតក្នុងស្រុកកណ្ដៀងចំនួន ៤ខ្សែ និងស្រុកវាលវែងចំនួន ២ខ្សែ ។

 

គួរបញ្ចាក់ដែលថា គោលបំណងនៃការសិក្សាផ្លូវទាំង ០៦ខ្សែខាងលើនេះ ដើម្បីលើកកម្រិតផ្លូវ ពីកម្រាលល្បាយក្រួស ទៅជាប្រភេទផ្លូវក្រាលស៊ូ២ជាន់។

photo 2024 03 01 14 17 03 2photo 2024 03 01 14 17 03 3photo 2024 03 01 14 17 03photo 2024 03 01 14 17 04 2photo 2024 03 01 14 17 04photo 2024 03 01 14 17 05 2photo 2024 03 01 14 17 05

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ