ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទប្រចាំខែកុម្ភៈ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

ចែលរំលែក
photo 2024 02 29 13 46 18

ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទប្រចាំខែកុម្ភៈ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌី ឡាំថា, ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ, ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប, ព្រមទាំង ប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុបចំនួន ៣៩ នាក់។

 

បន្ទាប់ពីមតិស្វាគមន៍របស់ ឯកឧត្តមអភិបាលរងខេត្ត និងរបាយការណ៍របស់លោក ទូច ម៉ាឡា ប្រធានមន្ទីរ ស្តីពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ រួចមក ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរនាពេលកន្លងមកសម្រេចបានលទ្ធផលតាមផែនការដែលគ្រោងទុក ព្រមទាំងបានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបទាំងអស់។

 

ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នា និងបេ្តជ្ញាចិត្ត ដូចតទៅ៖

១).ខិតខំបន្តជំរុញអនុវត្តកម្មវិធីទាំង ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការងារ ODF នៅទូទាំងខេត្តឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ ២០២៤។

២). ពង្រឹងកិច្ចសហការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបានជិតស្និទ្ធ ពិសេសការងារផ្លូវជនបទ, ទឹកជនបទ, និងអនាម័យជនបទ ។

៣).ចុះដល់រាល់ទីតាំងដែលមានបញ្ហាប្រឈម និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់នៅនឹងកន្លែង ។

៣). សិក្សាដើម្បីជ្រើសរើសភូមិ ត្រៀមលក្ខណៈរៀបចំធ្វើជាភូមិគំរូ។

៤).សម្របសម្រួលជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីងាយស្រួលគ្រប់គ្រង និងផ្គត់ផ្គង់ទឹកជនបទតាមប្រព័ន្ធទុយោឱ្យបានច្បាស់លាស់។

៥).សម្របសម្រួលជាមួយអាជ្ញាធរអប្សរាដើម្បីកំណត់ទីតាំងដែលអាចសាងសង់បង្គន់អនាម័យឱ្យបានច្បាស់លាស់៕

photo 2024 02 29 13 46 14 2photo 2024 02 29 13 46 14photo 2024 02 29 13 46 15photo 2024 02 29 13 46 16 2photo 2024 02 29 13 46 16photo 2024 02 29 13 46 17 2photo 2024 02 29 13 46 17photo 2024 02 29 13 46 18photo 2024 02 29 13 47 36

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ