ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈកម្មការអន្ដរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម និងសំណង់សិល្បការ្យជនបទ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ចែលរំលែក
2 13

ខេត្តកោះកុង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត  ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ  បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន ១ខ្សែ មានប្រវែង ២ ៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាសំណង់សិល្បការ្យចំនួន ៩ កន្លែង រួមមាន លូប្រអប់មុខបីចំនួន ១កន្លែង លូមូលមុខបីចំនួន ៤កន្លែង លូមូលមុខពីរចំនួន ៣កន្លែង និងលូមូលមុខមួយចំនួន ១កន្លែង។ ខ្សែផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ ៤៨ ទៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បន្ទាប់ពីបានពិនិត្យលើសោភ័ណ្ឌភាព និងលក្ខណៈបច្ចេកទេស នៃការស្ថាបនាទាំងផ្លូវ និងសំណង់សិល្បការ្យជនបទរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានធ្វើកាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងវិស្វកម្មលេខ ១៧៨ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងការគាំទ្រសហការល្អពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី មគ្គុទ្ទេសឯកនៃនយោបាយឈ្នះ ឈ្នះ និងជាស្ថាបនិកនៃសន្តិភាព  និងការបន្តវេនប្រកបដោយភាពបុិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។ ជាពិសេសឯកឧត្តមបានចាត់ទុកថា ផ្លូវមួយខ្សែនេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បម្រើឱ្យប្រជាពលរដ្ឋសម្រាប់ធ្វើការប្រើប្រាស់ដើម្បីជាប្រយោជន៍តជំនាន់ផងដែរ។

តមក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានបន្តអញ្ជើញទស្សនកិច្ចការដ្ឋានសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលស្ថិតក្នុងភូមិសាស្ដ្រខាងលើ ដែលតំណាងឲ្យការលះបង់និងពលីកម្មគ្រប់បែបយ៉ាងរបស់វីរជនជំនាន់មុនដើម្បីដណ្តើមបានមកវិញនៅសុខសន្តិភាពពេញលេញ ភាពសម្បូរសប្បាយ និងការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន៕

1 122 133 125 107 118 99 810 711 512 5photo 2024 02 22 12 39 00 2photo 2024 02 22 12 39 00photo 2024 02 22 12 39 13photo 2024 02 22 12 39 14photo 2024 02 22 12 39 20photo 2024 02 22 12 39 22photo 2024 02 22 12 39 23

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ