លោកជំទាវ គង់ សុធីវី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូក​សរុប​លទ្ធផល​ការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

ចែលរំលែក
photo 2024 02 19 17 56 47

ខេត្តព្រះសីហនុ ៖ នាថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ គង់ សុធីវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូក​សរុប​លទ្ធផល​ការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ។

 

កិច្ចប្រជុំនេះមានការចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និងមន្ត្រីរាជការសរុបចំនួន ២១នាក់។

 

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ និងការសំណូមពរ របស់លោកប្រធានមន្ទីររួចមក លោកជំទាវរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​នាពេលកន្លងមក។ បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការក៏បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុទាំងអស់។  ក្នុងនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានធ្វើការផ្សព្វផ្សាយកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាជំហានដំបូងសិន ដោយនៅថ្ងៃទី១ ខែមីនា ខាងមុខនេះ លោកជំទាវ និងក្រុមការងារបច្ចេកទេសក្រសួង នឹងអញ្ជើញមកបន្តធ្វើការផ្សព្វផ្សាយលម្អិតបន្ថែមទៀត ដល់មន្ត្រីទាំងអស់ឱ្យបានយល់ដឹងគ្រប់ៗគ្នា និងបានផ្តាំផ្ញើរទៅថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃមន្ទីរ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងពង្រឹងកិច្ចសហការជាមួយរដ្ឋបាលខេត្ត មន្ទីរនានា អង្គភាពជុំវិញខេត្តដើម្បីបង្កើនប្រសិទ្ធភាពការងារ៕

photo 2024 02 19 17 55 08photo 2024 02 19 17 55 09photo 2024 02 19 17 55 10photo 2024 02 19 17 56 47photo 2024 02 19 17 56 48

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ