ក្រុមកសិករដាំបន្លែ ទទួលបានសម្ភារកសិកម្មរបស់គម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”

ចែលរំលែក
photo 2024 01 26 14 51 06 2

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក គឺន សុគា អនុប្រធានមន្ទីរ និងជាប្រធានសម្របសម្រួលគម្រោង រួមជាមួយលោក សុន ប៊ុនលី មន្ត្រីសម្របសម្រួលគម្រោង បានចូលរួមកម្មវិធីចែកសម្ភារកសិកម្ម ដល់ក្រុមកសិករដាំបន្លែ របស់គម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួងភិវឌ្ឍន៍ជនបទ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រោមអធិបតីភាពលោក សៀ សុខុម អភិបាលនៃគណ:អភិបាលស្រុកសាលាក្រៅ ដោយមានការចូលពីតំណាងក្រុមការងារជំនាញការកូរ៉េ អាជ្ញាធរស្រុក ឃុំ ភូមិ សមាគមន៍កសិកម្ម និងក្រុមកសិករគោលដៅទាំង៦ភូមិ សរុបចំនួន ១១៦នាក់។

photo 2024 01 26 14 51 04photo 2024 01 26 14 51 05 2photo 2024 01 26 14 51 05 3photo 2024 01 26 14 51 05photo 2024 01 26 14 51 06 2photo 2024 01 26 14 51 06

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ