เว็บหวยออนไลน์

អបអរសាទរ ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

  • ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ម៉ោង ៤:០៣ ល្ងាច
  • Uncategorized
ចែលរំលែក

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាល័យស្រុកអណ្តូងមាស ខេត្តរតនគិរី លោកវេជ្ជបណ្ឌិត លន់ សាយ តេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសជាផ្លូវការ ស្រុកអណ្តូងមាស ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមអធិបតីភាព ឯកឧត្តម ជា ថាវរិទ្ឋិ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារខេត្ត (PWG) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក យី គឹមថាន នាយករងអង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា លោក ហេង សន្តិភាព តំណាងអង្គការយូនីហ្វេស ប្រចាំប្រទេសកម្ពុជា លោកស្រី ហ្វង មីហេ តំណាងអង្គការភ្លែនកូរ៉េ ប្រចាំប្រទេសកម្ពុជា និង លោក លោកស្រី អភិបាលស្រុក អភិបាលរង ស្រុកទាំង៨ និង ក្រុង, លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត, មន្រ្តីរាជការរបស់រដ្ឋបាលស្រុក, ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ២៧៣ នាក់។

សូមបញ្ជាក់ថា៖ ក្នុងស្រុកអណ្ដូងមាស មានចំនួន ៣ឃុំ មានភូមិចំនួន ២១ភូមិ មានខ្នងផ្ទះចំនួន ៣ ៤១៦ខ្នងផ្ទះ ប្រជាពលរដ្ឋមានបង្គន់ប្រើប្រាស់សរុបចំនួន ៣ ២៤៧ខ្នងផ្ទះ ស្មើ ៩៥% និងផ្ទះដែលប្រើបង្គន់រួមចំនួន ១៩៦ខ្នងផ្ទះ ស្មើនឹង ៥%៕

photo 2024 01 11 15 33 20photo 2024 01 11 15 33 21photo 2024 01 11 15 33 37 2photo 2024 01 11 15 33 37 3photo 2024 01 11 15 33 37

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522