ឯកឧត្តម ផូ ផារិទ្ធ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លេីការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០២គម្រោង នៅខេត្តកំពង់ចាម និងកំពង់ឆ្នាំង

ចែលរំលែក
photo 2023 12 26 19 34 31

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃអង្គារ ១៤កេីត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លេីការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០២គម្រោង ស្ថិតនៅខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង អនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ ។

ដោយនៅព្រឹកថ្ងៃអង្គារ នេះឯកឧត្ដម រដ្ឋលេខធិការ បានចុះត្រួតពិនិត្យ និងវាយតម្លៃ គម្រោងទី១ ដែលស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៥០០ម ទទឹង៦ម ចញ្ចេីម ផ្លូវសងខាងផ្លូវក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម និងស្ថាបនាលូមូលមុខមួយចំនួន ០១កន្លែង ស្ថិតនៅភូមិអូរប៉ិះ ទៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលេី ខេត្តកំពង់ចាម (គម្រោងលេខ DDR-NC-2023-No-002) ។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្ដមរដ្ឋលេខធិការ  បានបន្តចុះត្រួតពិនិត្យ និងវាយតម្លៃ គម្រោងទី២ទៀត ដែលស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០២ខ្សែ ប្រវែងសរុប ៣ ៥០០ម ទទឹង ៦ម ចញ្ចេីមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ០២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិត្រពាំងក្រពេី និងភូមិព្រែកសាលា ឃុំទួលខ្សាច់ និងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (គម្រោង DDR-NC-2022-No-014) បានបញ្ចប់សុពលភាព ។

ឯកឧត្ដម រដ្ឋលេខធិការ បានផ្ដល់ជាអនុសាសន៍ ដល់ក្រុមការងារស្ថាបនាផ្លូវ ក៏ដូចជាមន្ទីរចូលរួមថែរក្សាផ្លូវឲ្យល្អប្រសើរ ស្នើសុំឲ្យប្រជាពលរដ្ឋរដ្ឋកុំចាក់ដីខ្ពស់ជាងផ្លូវ និងចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា។

photo 2023 12 26 19 34 31 2photo 2023 12 26 19 34 31photo 2023 12 28 18 56 57photo 2023 12 28 18 57 05photo 2023 12 28 18 57 13

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ