เว็บหวยออนไลน์

ឯកឧត្តម ផូ ផារិទ្ធ  អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារប្រមូល និងផ្សព្វផ្សាយព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយតំណាងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (zoom meeting) 

ចែលរំលែក
photo 2023 11 14 17 20 18

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ និងឯកឧត្តម បាន បូរ័ត្ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធនិម្មិត (zoom meeting)  ជាមួយក្រុមការងារប្រមូល និងផ្សព្វផ្សាយព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានការចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត សរុបចំនួន ៤០នាក់ ។

កិច្ចប្រជុំនេះមានគោលបំណងចង់ជំរុញការផ្សព្វផ្សាយស្តីពី សកម្មភាពចុះអនុវត្តការងារ​របស់ថ្នាក់ដឹកនាំ​គ្រប់លំដាប់ថ្នាក់​ មន្ទីរអភិវឌ្ឍន៍ជនបទគ្រប់រាជធានី ខេត្ត ក៏ដូចជាសមិទ្ធផល​ដែលក្រសួងសម្រេចបាននាពេលកន្លង​ ឱ្យមានភាពកាន់តែទូលំទូលាយ៕

photo 2023 11 14 17 20 18photo 2023 11 14 17 20 19 2photo 2023 11 14 17 20 19photo 2023 11 14 17 20 20photo 2023 11 14 17 20 21

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522