ការជំរុញការវិភាជន៍ថវិការបស់អាជ្ញាធរមូលដ្ឋានដើម្បីគាំទ្រក្នុងកម្មវិធី លើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ

ចែលរំលែក
photo 2023 09 29 13 19 37

ខេត្តស្ទឹងត្រែង៖ នាថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋាន ថែទាំសុខភាពជបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោក វណ្ណ សាឬទ្ធ បានសហការជាមួយមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទស្ទឹងត្រែង និងអង្គការវឌ្ឍនភាព បានចូលរួមសម្របសម្រួលក្នុងការជំរុញការវិភាជន៍ថវិការបស់អាជ្ញាធរមូលដ្ឋានដើម្បីគាំទ្រក្នុងកម្មវិធី លើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារខេត្ត អភិបាលរង នៃគណៈអភិបាលស្រុកដែលទទួលបន្ទុក និងជនបង្គោលទឹកស្អាត និងអនាម័យ ឃុំសរុចំនួន៣៧នាក់។

គោលបំណងសំខាន់នៃសិក្ខាសានេះគឺផ្ដោតសំខាន់ទៅរបៀបវិភាជន៍ថវិកាផ្នែកវិស័យទឹកស្អាត និងអនាម័យជនបទ ដល់អាជ្ញាធរស្រុក ឃុំ សង្កាត់ នៅខេត្តស្ទឹងត្រែង ឧ្យបានត្រឹមត្រូវតាមខ្ទង់ចំណាយ និងទទួលការណែនាំបន្ថែមពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគាជាតិខេត្ត។

ជាលទ្ធផល៖

១. សិក្ខាកាមទាំងអស់បានយល់ច្បាស់ពីនីតិវិធីនៃការប្រើប្រាស់ថវិកាឱ្យចំគោលដៅ។

២.ជនបង្គោលទឹកស្អាត និងអនាម័យ ឃុំ និងស្រុកមានផែនការច្បាស់លាស់ តាមគោលដៅរៀងៗខ្លួន៕

photo 2023 09 29 13 19 37 2photo 2023 09 29 13 19 37photo 2023 09 29 13 19 38photo 2023 09 29 13 19 39

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ