เว็บหวยออนไลน์

ការបោះឆ្នោតជ្រើសរើសគណៈកម្មការតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ចែលរំលែក
photo 2023 09 23 17 14 38

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសការិយាល័យអភិវឌ្ឍន៍ជនជាតិភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដោយមានការចូលរួមពី លោក ហ៊ុយ គឹមលី មេឃុំឈូក បានទំនាក់ទំនងជាមួយអាជ្ញាធរ ភូមិ រៀបចំបង្កើតសហគមន៍ជនជាតិដើមភាគតិចកួយ និងបោះឆ្នោតជ្រើសរើសគណៈកម្មការតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ចំនួន ១១រូប ដែលបានរៀបចំនៅភូមិ វាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

 

អង្គប្រជុំប្រព្រឹត្ត ទៅដោយមានការចូលរួមពី ប្រធាន អនុប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ក្រុមប្រឹក្សាឃុំឈូក មេភូមិ និងបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយ សរុបចំនួន ១៤៧ នាក់ ស្រី ៨៧នាក់ ។

 

កិច្ចប្រជុំបានដំណើរការយ៉ាងល្អ ដោយមានការជ្រើសរើសអ្នកស្ម័គ្រចិត្តឈរឈ្មោះជាបេក្ខជន និងការបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មការ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

 

១. មានបេក្ខជនស្ម័គ្រចិត្ត ឈរឈ្មោះបោះឆ្នោតសរុបចំនួន ១៨ រូប ស្រី៨រូប

 

២. បេក្ខជនជាប់ឆ្នោតជាគណៈកម្មការសហគមន៍ជនជាតិដើមភាគតិចកួយមានចំនួន១១ រូប ស្រី ៤រូប ក្នុងនោះរួមមាន ប្រធាន ១ រូប អនុប្រធាន២រូប (ស្រី១រូប) លេខាធិការ ១ រូប បេឡាករ ១រូប និងសមាជិកចំនួន ៦រូប

 

៣. សមាជិកបម្រុង ចំនួន ០២ រូប (ស្រី១រូប) និងមានទីប្រឹក្សា ចំនួន ០២ រូប៕

photo 2023 09 23 17 14 36photo 2023 09 23 17 14 38photo 2023 09 23 17 16 52photo 2023 09 23 17 14 40

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522