เว็บหวยออนไลน์

កិច្ចប្រជុំរវាងក្រុមទីប្រឹក្សាKOREA នៃគម្រោង «ការកសាងភូមិសន្តិភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ»

ចែលរំលែក
photo 2023 09 23 09 34 49

ខេត្ដបន្ទាយមានជ័យ: នៅរសៀល ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ លោក សួន សុវន្តារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមសម្របសម្រួលគម្រោងថ្នាក់ខេត្ត ជាតំណាងលោក ជា យុទ្ធារុណ ប្រធានមន្ទីរ និងជាសមាជិកគណៈកម្មការសម្របសម្រួលគម្រោង បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំរវាងក្រុមទីប្រឹក្សាKOREA នៃគម្រោង «ការកសាងភូមិសន្តិភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ» ជាមួយនឹងតំណាងមន្ទីរកិច្ចនារីខេត្ត និងក្រុមគ្រូបង្គោលនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំមានការចូលរួមពីមន្ត្រីសម្របសម្រួលគម្រោងថ្នាក់ខេត្ត ក្រុមទីប្រឹក្សាគម្រោង និងសហការី តំណាងមន្ទីរកិច្ចការនារីខេត្ត ក្រុមគ្រូបង្គោលនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សរុបអ្នកចូលរួម ១១នាក់ ស្ត្រី ៦នាក់។
ក្នុងគោលបំណងសំខាន់ គឺចុះណែនាំធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅនៃគម្រោង និងពិភាក្សារៀបចំ ព្រមទាំងស្នើសុំការគាំទ្របច្ចេកទេស លើសកម្មភាពការងារបណ្តុះបណ្តាល ផ្តោតលើការពង្រឹងសមត្ថភាពដល់សហគមន៍ ក្នុងភូមិ~ឃុំគោលដៅ នៃគម្រោង ដែលមានចំនួន២វគ្គ ស្តីពី
១-សមភាពយេនឌ័រ
២-ការកាត់បន្ថយគ្រោះភ័យ នៃគ្រោះមហន្តរាយ។
សូមបញ្ជាក់ថា គម្រោងនេះគ្រោងនឹងអនុវត្តនាពេលឆាប់ៗខាងមុខ។

photo 2023 09 23 09 34 48 2photo 2023 09 23 09 34 48photo 2023 09 23 09 34 49photo 2023 09 23 09 34 50photo 2023 09 23 09 34 51photo 2023 09 23 09 34 53

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522