ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ ដឹកនាំក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ប្រចាំក្រសួងអភិវឌ្ឍន៍ជនបទ

Share
photo 2023 09 22 11 57 59

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ រួមជាមួយឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ប្រចាំក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស (TWG) ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ ២០២៣ តាមរយៈ Video Conference ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំត្រៀមដោយមានសមាសភាពចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមការងារ PFM ក្រសួងទាំងអស់ ដើម្បីពិភាក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ នៅក្នុងរបាយការណ៍សមិទ្ធកម្មសង្ខេបប្រចាំត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្ញើជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួចរាល់។

photo 2023 09 22 11 57 42photo 2023 09 22 11 58 09photo 2023 09 22 12 00 12photo 2023 09 22 12 00 21

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង