เว็บหวยออนไลน์

ឯកឧត្ដម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្ដម ឈួរ ច័ន្ទឌឿន អនុរដ្ឋលេខាធិការ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង

ចែលរំលែក
photo 2023 09 21 09 53 46

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃព្រហស្បតិ៍៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្ដម ឈួរ ច័ន្ទឌឿន អនុរដ្ឋលេខាធិការ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីជាប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន អនុប្រធាន ការិយាល័យ សរុប ៣៤នាក់។

បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ២៥,១០គីឡូម៉ែត្រ ស្ថិតក្នុងឃុំព្រៃមូល និងឃុំក្រាំងលាវ ស្រុករលាប្អៀរ និង ឃុំក្រាំងស្គារ ស្រុកទឹកផុស ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជន ជំហាន៣ (RRIP-III) ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំអការងារសាងសង់ស្រះទឹកសហគមន៍ចំនួនមួយកន្លែង ស្ថិតក្នុងភូមិខ្លែងព៌ណ ឃុំព្រៃមូល ស្រុករលាប្អៀរ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)៕

photo 2023 09 21 09 53 45photo 2023 09 21 09 53 48photo 2023 09 21 14 46 09photo 2023 09 21 14 46 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522