เว็บหวยออนไลน์

ចែលរំលែក
photo 2025 06 12 12 32 27

លោក សំ រដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសូចនាករសមិទ្ធកម្មត្រីមាសទី១ ឆ្នាំ២០២៥ នៅខេត្តសៀមរាប

 

ខេត្តសៀមរាប៖  នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ រួមដំណើរដោយលោក ចេង ចរិយា អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានដឹកនាំមន្រ្តីបច្ចេកទេស នៃការិយាល័យតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ចូលរួមកិច្ចប្រជុំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសូចនាករសមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ លោកស្រី  អនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីជំនាញ ចំនួន១៩រូប ស្រី៥រូប។

 

កិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យលើរបាយការណ៍នៃការអនុវត្តថវិកា និងគោលដៅសូចនាករសមិទ្ធកម្មរបស់មន្ទីរដែលបានអនុវត្តរយៈពេល៣ខែដើមឆ្នាំ២០២៥ នាពេលកន្លងមក ព្រមទាំងដើម្បីស្វែងរកបញ្ហាផ្សេងៗដែលមន្ទីរជួបប្រទះនាពេលអនុវត្តសកម្មភាពការងារ។

 

ក្រោយពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោកប្រធានលរិយាល័យផែនការ និងស្ថិតិ រួចមក លោក សំ រដ្ឋា បានធ្វើការបកស្រាយត្រួសៗពីគោលនយោបាយរបស់ក្រសួង និងសូចនាករយុទ្ធសាស្ត្រ និងផែនការសមិទ្ធកម្មរបស់ក្រសួង។  បន្ទាប់មកលោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារបានល្អប្រសើរទៅតាមការកំណត់ របស់ផែនការសមិទ្ធកម្មឆ្នាំ២០២៥ និងជំរុញឱ្យមន្ត្រីជំនាញរបស់មន្ទីរអនុវត្តសកម្មភាពដែលនៅសេសសល់ ដើម្បីឱ្យស្របតាមផែនការសមិទ្ធកម្មរបស់មន្ទីរសម្រាប់ឆ្នាំ២០២៥។

photo 2025 06 12 12 32 26 2 photo 2025 06 12 12 32 26 3 photo 2025 06 12 12 32 26 4 photo 2025 06 12 12 32 26 5 photo 2025 06 12 12 32 26 6 photo 2025 06 12 12 32 26 photo 2025 06 12 12 32 27

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522