
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)
៩ នាទីមុន ថ្ងៃទី២០ ខែមិថុនា ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្សតិ៍ ០៩រោច ខែជេស្ន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានគ្រប់គ្រងគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” រួមជាមួយលោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និង Mr. Su Young Chang (PMC) ប្រធានក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោងគម្រោង ដោយមានការចូលរួមពីក្រុមការងារ បានជួបប្រជុំពិភាក្សាការងារលម្អិតស្ដីពីដំណើរការរៀបចំពិធីសម្ពោធសមិទ្ធផលនានា របស់គម្រោង “ភូមិសន្តិភាព” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឍន៍ជនបទ ដែលគ្រោងរៀបចំនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។