
លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំពិធីសម្ពោធសមិទ្ធផលនានា របស់គម្រោង “ភូមិសន្តិភាព”
៩ នាទីមុន ថ្ងៃទី២០ ខែមិថុនា ២០២៥
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ &មូន ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការលើកកម្ពស់គណនេយ្យភាពការបាត់បង់និងការខូចខាតដោយគ្រោះមហន្តរាយនៅកម្ពុជា CamDi ក្រោមអធិបតីភាពឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងអង្គការ UNDP ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី និងមន្ត្រីជំនាញ ដែលអញ្ជើញមកពីក្រសួង-ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធផងដែរ។