
ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីកម្មវិធីអនាម័យ និងទឹកសម្រាប់ទាំងអស់គ្នា ជាមួយតំណាងកម្មវិធី SWA របស់អង្គការ UNICEF
- ៩ នាទីមុន ថ្ងៃទី១៩ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបប្រជុំជាមួយ Dr. Balwant Godara ទីប្រឹក្សាផ្នែកគោលនយោបាយនៃកម្មវិធីអនាម័យ និងទឹកសម្រាប់ទាំងអស់គ្នា(SWA)របស់ UNICEF ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការអញ្ជើញកម្ពុជាចូលរួមជាសមាជិក Head of State Initiative នៃកម្មវិធីអនាម័យ និងទឹកសម្រាប់ទាំងអស់គ្នា(SWA) និងការគោរពអញ្ជើញ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនាពេលខាងមុខ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិម្មិត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស កញ្ញាឱសថបណ្ឌិត ច័ន្ទថេត សុខាទេវា អគ្គនាយករង និងមន្ត្រីជំនាញពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីទិសដៅ ទស្សនវិស័យ ផែនការរបស់កម្មវិធីអនាម័យនិងទឹកសម្រាប់ទាំងអស់គ្នា(SWA) និងស្វែងយល់បន្ថែមអំពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី(SMM) រៀបចំដោយSWAដែលនឹងគ្រោងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៥ខាងមុខ នៅប្រទេសអេស្បាញ។