
ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីកម្មវិធីអនាម័យ និងទឹកសម្រាប់ទាំងអស់គ្នា ជាមួយតំណាងកម្មវិធី SWA របស់អង្គការ UNICEF
៩ នាទីមុន ថ្ងៃទី១៩ ខែមិថុនា ២០២៥
ខេត្តត្បូងឃ្មុំ៖ នាថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃក្រសួងអភិវឌ្ឍន៏ជនបទ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលីក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមហាចេតិយតំបន់ប្រវត្តិសា្រស្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងឱកាសរំលឹកខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ -២០ មិថុនា ២០២៥)។