
ឯកឧត្ដម ម៉ា សុវណ្ណា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និង លើកទិសដៅការងារបន្តត្រីមាសទី៣ ឆ្នាំ២០២៥
- ២ ថ្ងៃមុន ថ្ងៃទី១៨ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និង លើកទិស ដៅការងារបន្ត ត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងនៃគណៈ អភិបាលខេត្តមណ្ឌលគិរី លោក ធន់ សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក លោកស្រី ជានាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន ១៥រូប ។
តាមសេចក្ដីរាយការណ៍ដោយលោកប្រធានមន្ទីរក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មន្ទីរអនុវត្តការបានដុចខាងក្រោម៖
កម្មវិធីទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រកបដោយភាពធន់សម្រេចបាន ២៦,៦៧ % ។ កម្មវិធីទី២. ការលើកកម្ពស់សុខភាពអនាម័យ និងបរិស្ថានរស់នៅសហគមន៍ជនបទ សម្រេចបាន ៣៣,៣៣% ។
កម្មវិធីទី៣. ការជំរុញអភិវឌ្ឍនសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ សម្រេចបាន ១០០% ។ កម្មវិធីទី៤. ការលើកកម្ពស់ការធ្វើពិពធកម្មសេដ្ឋកិច្ច ជនបទសម្រេចបាន ១០០%
កម្មវិធីទី៥. ការគ្រប់គ្រងស្ថាប័ន និងសេវា គាំទ្រទូទៅ សម្រេចបាន ៥២,៤៨%
សរុបជារួមមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរីសម្រេចលទ្ធផលបាន ៦២,៥% នៃផែនការប្រចាំឆ្នាំ ១០០%។
បន្ទាប់ពីបានពិភាក្សាលើរបាយការណ៍ និងផ្តល់ជាសំណួរ ចម្លើយតាម ការិយាល័យនីមួយៗដើម្បីចែក រំលែ២០២៥កលទ្ធផលការងារ បញ្ហាការប្រឈម និងរកដំណោះស្រាយតាមមុខសញ្ញា ។
មុននឹងនិងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ម៉ា សុវណ្ណា បានផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ និង បានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖
-ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងអង្គភាព ដោយការទទួលខុសត្រូវខ្ពស់ ។
-ស្នើលោកប្រធានមន្ទីរបែងចែកការងារដល់អនុប្រធានតាមមុខងារ និងភារកិច្ចឲ្យបាន ច្បាស់លាស់ ដើម្បីចៀសវាងមើលបំណាំគ្នា ។
-ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ សហការគ្នារវាងមន្រ្តីក្នុងការិយាល័យនីមួយៗ។
-លោក លោកស្រី អនុប្រធានមន្ទីរត្រូវមានស្មារតីទទួលខុសត្រូវតាម មុខងារ និងភារកិច្ចដែលប្រធានបានបែងចែកឲ្យក្នុងស្មារតីទទួលខុសត្រូវ
-ត្រូវតាមដានត្រួតពិនិត្យ ការអនុវត្តផែនការជាប្រចាំ
-ត្រូវបន្តខិតខំកៀរគរដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរស ជននានាដើម្បីចូលរួមគាំទ្រ និងអនុវត្តសកម្មភាពអភិវឌ្ឍន៍ជនបទឱ្យសម្រេច បានជោគជ័យ ៕