
លោក សំ រដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសូចនាករសមិទ្ធកម្មត្រីមាសទី១ ឆ្នាំ២០២៥
- ៦ ម៉ោងមុន ថ្ងៃទី១៥ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តឧត្តរមានជ័យ៖ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ រួមដំណើរដោយលោក ចេង ចរិយា អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានដឹកនាំមន្រ្តីបច្ចេកទេស នៃការិយាល័យតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ចូលរួមកិច្ចប្រជុំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសូចនាករសមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីជំនាញ ចំនួន១៩រូប ។
កិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យលើរបាយការណ៍នៃការអនុវត្តថវិកា និងគោលដៅសូចនាករសមិទ្ធកម្មរបស់មន្ទីរដែលបានអនុវត្តរយៈពេល៣ខែដើមឆ្នាំ២០២៥ នាពេលកន្លងមក ព្រមទាំងដើម្បីស្វែងរកបញ្ហាផ្សេងៗ ដែលមន្ទីរជួបប្រទះនាពេលអនុវត្តសកម្មភាពការងារ។
មុននឹងបញ្ចប់កិច្ចប្រជុំនេះលោកអគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុបានណែនាំនិងផ្ដល់អនុសាសន៍មួយចំនួន៖
-បន្តខិតខំអនុវត្តការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត
-រក្សាសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរ។