
លោកវេជ្ជបណ្ឌិត លន់ សាយតេង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិកជូនដល់មន្រ្តីនៃនាយកដ្ឋានថែទាំសុខភាពជនបទ
៨ នាទីមុន ថ្ងៃទី១៤ ខែមិថុនា ២០២៥
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៣រោច ខែជេស្ន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកវេជ្ជ. លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានថែទាំសុខភាពជនបទចំនួន ៣៥រូប ស្រី១៧រូប។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយអំពីការទទួលខុសត្រូវរបស់មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាដែលត្រូវបំពេញការងារប្រចាំថ្ងៃ បច្ចុប្បន្នភាពនៃប្រព័ន្ធគ្រប់គ្រងវត្តមានតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការដំឡើងឋានន្តរស័ក្តិ ការទទួលគ្រឿងឥស្សរិយយស និងការស្នើសុំដាក់ឱ្យមន្រ្តីចូលនិវត្តន៍ជាដើម។