
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យនិងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី RID4CAM ជាមួយអ្នកទទួលការ នៅក្នុងខេត្តគោលដៅរបស់កម្មវិធី
- ៤ ម៉ោងមុន ថ្ងៃទី១៤ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធី អមដោយលោកបណ្ឌិត ឆែ គឹមឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានគ្រប់គ្រងកម្មវិធី និងមន្ត្រីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងកម្មវិធី (PMU) បានសហការជាមួយក្រុមទីប្រឹក្សាបច្ចេកទេស (PIC) អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យនិងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (Rural Infrastructure Development for Cambodia Program “RID4CAM”) ជាមួយក្រុមហ៊ុនដែលជាអ្នកទទួលការ នៅក្នុងខេត្តគោលដៅរបស់កម្មវិធីចំនួន ៤ រួមមាន ខេត្តបាត់ដំបង សៀមរាប ព្រះហារ និងខេត្តកំពង់ធំ ដោយមានសមាសភាពចូលរួម សរុបប្រមាណ ៤០រូប។
កិច្ចប្រជុំខាងលើ មានគោលបំណង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃទៅលើវឌ្ឍនភាពការងារជារួម នៃការអនុវត្តការងារសាងសង់ នៅក្នុងខេត្តគោលដៅទាំង៤ របស់កម្មវិធី RID4CAM។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជំរុញដល់ក្រុមហ៊ុនអ្នកទទួលការទាំងអស់ត្រូវតែបន្តខិតខំប្រឹងប្រែងអនុវត្តការងារឱ្យបានចប់ជាស្ថាពរតាមកាលបរិច្ឆេទនៃកិច្ចសន្យា និងស្របតាមបទដ្ឋានបច្ចេកទេស៕