
លោកវេជ្ជបណ្ឌិត លន់ សាយតេង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិកជូនដល់មន្រ្តីនៃនាយកដ្ឋានថែទាំសុខភាពជនបទ
៩ នាទីមុន ថ្ងៃទី១៤ ខែមិថុនា ២០២៥
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណ:អធិបតីជាមួយ ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ក្នុងសិក្ខាសាលា ស្ដីពីការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅអាងទន្លេមេគង្គ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ។
ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័ននានា មន្ត្រីនៃក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ទៀត។
សិក្ខាសាលានេះ ផ្ដោតទៅលើយុទ្ធសាស្ត្រនិងវិធីសាស្ត្រសហការ សម្រាប់ការឆ្លើយតបនិងការប្រែប្រួលអាកាសធាតុនៅអាងទន្លេមេគង្គ។