
លោក ទិត្យ សុផា អញ្ជើញអធិបតីបើក វគ្គបណ្តុះបណ្តាល ស្តីពី ការតម្រង់ទិសក្នុងការអនុវត្តកម្មវិធី ដោយមានការចូលរួមពីមន្រ្តីថ្នាក់ជាតិ (PMU) មន្ត្រីអង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត (PIU) នៃខេត្ដគោលដៅ ចំនួន៤
- ១ ថ្ងៃមុន ថ្ងៃទី១៣ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃពុធ ១ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥នេះ លោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធីអភិវឌ្ឍន៍និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព បានអញ្ជើញជាអធិបតីបើក វគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសក្នុងការអនុវត្តកម្មវិធី ដោយមានការចូលរួមពីមន្រ្តីថ្នាក់ជាតិ (PMU) មន្ត្រីអង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត (PIU) នៃខេត្ដគោលដៅ ចំនួន ០៤ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពត និងខេត្តកំពង់ស្ពឺ ក្រុមទីប្រឹក្សាអនុវត្តកម្មវិធីថ្នាក់ជាតិ (PIC) និងតំណាងក្រុមហ៊ុនទទួលការ សរុបអ្នកចូលរួមចំនួន ៥២ នាក់ ស្រី ២០ នាក់ ។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ១. ពង្រឹងសមត្ថភាពអ្នកចូលរួមអំពីការត្រួតពិនិត្យបច្ចេកទេសការសាងសង់ ការងារសុវត្ថិភាពបរិស្ថាន និងសង្គម ការបញ្ជ្រាបយេនឌ័រ និងយន្តការដោះស្រាយបណ្តឹងតវ៉ា ២. បង្កើនចំណេះដឹងមន្ត្រីអនុវត្តន៍កម្មវិធី ស្តីពីការងារកម្មវិធីទាំងមូល និងយល់ច្បាស់អំពីតួនាទី និងការទទួលខុសត្រូវរបស់អង្គភាពនិមួយៗក្នុងដំណើរការអនុវត្តកម្មវិធី៕