
លោកជំទាវ ហូ សុវណ្ណិកា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពី “ការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥
- ២២ ម៉ោងមុន ថ្ងៃទី១២ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១១ខែ មិថុនា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ និងជាជនបង្គោល គ.អ.ទ.ស បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពី “ការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ រួមមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប លោក លោកស្រី ក្រសួង ស្ថាប័នពាក់ព័ន្ធ លេខាធិការដ្ឋាន គ.អ.ទ.ស. ដែលមានចំនួនសរុប ១៥០ នាក់។
វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២៥ នេះ មានវិធានការគន្លឹះ ចំនួន ៧ និង វិធានការចំនួន ២៤ ចែកជា ៧៣សកម្មភាព ដើម្បីដាក់ឱ្យអនុវត្តដែលមាន ក្រសួង ស្ថាប័ន ចំនួន ៤៤ មានថ្នាក់ក្រោមជាតិ និងវិស័យឯកជនចូលរួមអនុវត្ត និងសហការ៕