
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំផ្លូវជាលក្ខណៈខួប ចំនួន ២ខ្សែ ប្រវែងសរុប ១០ ៣០០ម នៅស្រុកក្រវាញ និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
- ១ ថ្ងៃមុន ថ្ងៃទី១២ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំផ្លូវជាលក្ខណៈខួប ចំនួន ២ខ្សែ ប្រវែងសរុប ១០ ៣០០ម ទទឹង ៥ម លូមូលមុខមួយចំនួន ៣កន្លែង និងលូមូលមុខពីរចំនួន ២កន្លែង ស្ថិតនៅឃុំព្រងិល សង្កាត់រលាប សង្កាត់ចំរើនផល ស្រុកក្រវាញ និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។
បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវការបញ្ចប់សុពភាពលើការថែទាំផ្លូវជាលក្ខណៈខួបខាងលើ ជាស្ថាបពរ៕