
លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៥
២៣ នាទីមុន ថ្ងៃទី១២ ខែមិថុនា ២០២៥
ខេត្តកែប ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ)។ វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមសរុប ២៦នាក់ មកពីភូមិចំនួន ១១ភូមិ និង ២ឃុំ ឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ក្នុងគោលបំណងពង្រឹងសមត្ថភាពគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ)ដើម្បីបង្កើនប្រសិទ្ធភាព ការដឹកនាំនៅការងារអភិវឌ្ឍន៍ភូមិ ដោយសហគមន៍ តាមរយៈគណ:កម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) ព្រោះភូមិចំការបីជា “ភូមិគំរូគន្លឹះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៥នេះ៕